អឺរ៉ុប៖ ក្រុមបិសាចក្រហម Manchester United ពិតជាធ្វើបានល្អណាស់កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជើងឯករង Champions League ក្នុងកីឡាដ្ឋាន Parc des Princes របស់ក្រុម Paris Saint-Germain ក្នុងលទ្ធផល 2-1 សម្រាប់ប្រកួតបើកឆាកវគ្គចែកពូល។

ក្រុមភ្ញៀវបិសាចក្រហម មានឱកាសរកគ្រាប់បាល់នាំមុខដោយ ខ្សែបម្រើឆ្នើម Bruno Fernandes ជាមួយនឹងបាល់ប៉េណាល់ទី ក្នុងតង់ទី១ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ PSG ដាក់សំពាធខ្លាំងនៅក្នុងតង់ទី២ ហើយមានឱកាសរកគ្រាប់បាល់តាមស្មើ នៅពេលដែលខ្សែប្រយុទ្ធ Anthony Martial បានតែតចូលទីខ្លួនឯង។

ដោយឡែកអ្នកចាំទី David de Gea ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតនេះ ដោយបានសង្គ្រោះបាល់ពីការស៊ុតរបស់ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe និង Neymarបានយ៉ាងល្អ។

យ៉ាងណាមិញ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Rashford បានស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ Man United នៅនាទី៨៧មុនការប្រកួតបញ្ចប់ ដែលជួយឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុសម្រាប់ប្រកួតបើកឆាកនៅ Champions League៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ